អូទីស្សឹម លក្ខណៈពិសេសទូទៅ

 

អូទីស្សឹម

អូទីស្សឹម [Autism] ដូចដែលបានបកស្រាយដោយច្បាប់អប់រំបុគ្គលដែលមានពិការភាព​​​ [IDEA]​ បានបញ្ជាក់ថា«អូទីស្សឹមគឺជាពិការភាពនៃការលូតលាស់ដែលប៉ះពាល់ខ្លាំងទៅដល់ការប្រាស្រ័យទាក់ទងទាំងតាមការនិយាយនិងមិនតាមភាសាកាយវិការក៏ដូចជាទំនាក់ទំនងក្នុងសង្គម ដែលភាគច្រើនអាចនឹងឃើញនូវសញ្ញាទាំងនោះមុនអាយុបីឆ្នាំហើយកត្តាទាំងនេះក៏អាចប៉ះពាល់ជាអវិជ្ជមានទៅដល់ដំណើរនៃការអប់រំរបស់កុមារ»។អត្ថន័យចម្បងមួយនេះក៏បានបង្ហាញពីចំណុចគួរឲ្យកត់សម្គាល់មួយចំនួនទៀតផងដែរចំពោះលក្ខខណ្ឌដូចជា៖«ចរិកលក្ខណៈកត្តាផ្សេងៗទៀតដែលពាក់ព័ន្ធជាមួយនឹងអូទីស្សឹមរួមមាន៖

  • សកម្មភាពនិងចលនាដដែលៗ
  • ការច្រានចោលបន្លាស់ប្តូរបរិស្ថានជុំវិញខ្លួនឬបន្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃ
  • ការឆ្លើយតបខុសប្រក្រតីទៅកាន់បទពិសោធន៍ដែលជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាញាណ។

ដូចដែលបានកំណត់ដោយ [IDEA]​, ពាក្យអូទីស្សឹមនេះគឺមិនមែនសំដៅទៅលើកុមារដែលមានការប៉ះពាល់ចម្បងទៅលើការសិក្សាដោយសារបញ្ហាផ្លូវចិត្តនោះទេ ។

Autism Service Cambodia

អូទីស្សឹម លក្ខណៈពិសេសទូទៅ

មុនពេលចូលទៅដល់លក្ខណៈពិសេសទូទៅនៃបញ្ហាអូទីស្សឹម ដំបូងយើងត្រូវការយល់ដឹងពីសាវតារបស់បញ្ហាមួយនេះសិន។មជ្ឈមណ្ឌលផ្សព្វផ្សាយជាតិសម្រាប់កុមារមានពិការភាព (NICHCY) បានទទួលស្គាល់ថា​​ ឃ្លា « autism spectrum disorder» គឺកំពុងតែមានសន្ទុះខ្លាំងក៏ព្រោះតែពាក្យមួយឃ្លានេះចាប់យកនូវអត្ថន័យបានប្រសើរជាងពាក្យដទៃទៀតរវាងភាពស្រដៀងគ្នានៃអូទីស្សឹមនិងលក្ខខណ្ឌផ្សេងទៀតដែលស្ថិតនៅក្រោមប្រភេទបញ្ហាមួយនេះ។ពាក្យ​« autism spectrum disorder» នេះសំដៅទៅលើអនុផ្នែកចំនួនប្រាំគឺ៖ អូទីស្សឹម, Asperger syndrome, Rett syndrome, ភាពមិនប្រក្រតីនៃកុមារភាព និង Pervasive Developmental Disorder Not Otherwise Specified (PDDNOS)។ NICHCY បានពន្យល់ទៀតថាលក្ខណៈពិសេសនៃករណីនីមួយៗជាដែនកំណត់ការវិនិច្ឆ័យជាក់លាក់។ លក្ខណៈពិសេសទាំងនេះត្រូវបានបែកចែកជាបីផ្នែកធំៗគឺ៖

  • ទំនាក់ទំនងក្នុងសង្គម
  • អាកប្បកិរិយា
  • ការប្រាស្រ័យទាក់ទង​។

លក្ខណៈពិសេសទាំងនេះអាចរួមបញ្ចូលចំណុចដូចតទៅ៖

  • ចំណាប់អារម្មណ៍ដែលខុសពីប្រក្រតី​(​ឧទាហរណ៍លេងតែជាមួយវត្ថុដែលមានរាងមូល)
  • គ្រប់គ្រងសមត្ថភាពនៅក្នុងការផ្តោតអារម្មណ៍ដោយមិនចាំបាច់ធ្វើទៅតាមទម្លាប់
  • អាកប្បកិរិយាមិនសមរម្យនៅពេលដែលកិច្ចការប្រចាំថ្ងៃត្រូវបានរំខាន
  • ទម្លាប់មិនប្រក្រតីនៃការប្រាស្រ័យទាក់ទង​ពីមិននិយាយរហូតដល់សូត្រនូវឃ្លាណាមួយដដែលៗ
  • មានការលំបាកនៅក្នុងការយល់ពីការប្រាស្រ័យទាក់ទងនិងទំនាក់ទំនងក្នុងសង្គម

↑ Back to top ↑

អូទីស្សឹម បញ្ហាប្រឈមនៃផ្នែកអប់រំ

 

ការស្តាប់ពាក្យបញ្ជា

 

ការប្រាស្រ័យទាក់ទង

 

ការរក្សា​ចំណាប់អារម្មណ៏

ពឹងផ្អែកទៅលើលក្ខខណ្ឌដែលបានរៀបរាប់ខាងលើ​ ការអប់រំកុមារដែលមានបញ្ហាអូទីស្សឹមគឺជាការអប់រំមួយដែលមានលក្ខណ:ស្មុគស្មាញ។​ជាធម្មតាកុមារដែលមានបញ្ហាអូទីស្សឹមតែងតែជួបប្រទះបញ្ហសិក្សាដូចជា:

  • ការស្តាប់ពាក្យបញ្ជា
  • ការប្រាស្រ័យទាក់ទង
  • ការរក្សា​ចំណាប់អារម្មណ៏
  • បញ្ហាអាកប្បកិរិយា

ព័ត៌មានជំនួយសម្រាប់គ្រូនិងឪពុកម្តាយ

ការស្តាប់ពាក្យបញ្ជា

Education is a challenging task to undertake, and when special needs are included it can become even more difficult.

មានកត្តាសក្ដានុពលជាច្រើនដែលត្រូវរួមបញ្ចួលដើម្បីធ្វើការអប់រំកុមារមានបញ្ហាអូទីស្សឹមឲ្យមានប្រសិទ្ធិភាព។​ការផ្តល់នូវបញ្ជាមួយជំហានម្តងក៏ជាវិធីសាស្រ្តមួយដែលជួយទៅដល់កុមារដែលមានបញ្ហាអូទីស្សឹមផងដែរ។​វិធីសាស្រ្តដទៃទៀតមានដូចជា​ការប្រើប្រាស់មធ្យោបាយផ្សេងៗគ្នានៅក្នុងការពន្យល់ពីការណែនាំឬក៏ការបញ្ជា។​ឧទាហរណ៍ដូចជានៅក្នុងករណីដែលយើងបង្រៀនពួកគាត់ឲ្យរៀនចេះបត់ក្រដាស​យើងត្រូវបង្ហាញពួកគាត់ដោយការនិយាយប្រាប់រួមជាមួយនិងការធ្វើបទបង្ហាញពីជំហាននីមួយៗ។​ធ្វើជំហាននីមួយៗដាច់ដោយឡែកពីគ្នាដើម្បីឲ្យកុមារនោះថតចម្លងជំហានមួយនោះ

សិន។​កុំបញ្ចូលជំហានទាំងអស់ក្នុងពេលតែមួយដរាបណាជំនាញណាមួយនៅមិនទាន់បានរៀនស្ទាត់។

ការប្រាស្រ័យទាក់ទងនិងការរក្សាចំណាប់អារម្មណ៍

ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចនៅក្នុងការប្រាស្រ័យទាក់ទងអាចជួយកាត់បន្ថយបញ្ហាផ្នែកទំនាក់ទំនងរវាងមនុស្សជុំវិញខ្លួន។​លោកគ្រូអ្នកគ្រូត្រូវព្យាយាមស្វែងរកនៅ​អ្វីដែលកូនសិស្សរបស់អ្នកចូលចិត្តដើម្បីជួយរក្សានូវចំណាប់អារម្មណ៍របស់កូនសិស្សរបស់អ្នក។​ឧទាហរណ៍ប្រសិនបើសិស្សរបស់អ្នកមានចំណាប់អារម្មណ៍ខ្លាំងទៅលើយន្តហោះប៉ុន្តែមិនមានចំណាប់អារម្មណ៍ទៅនឹងការរៀនពីគណិតវិទ្យាអ្នកអាចយកចំណាប់អារម្មណ៍របស់គាត់មកតភ្ជាប់ជាមួយនឹងមេរៀនគណិតវិទ្យាដោយសរសេរពីចំណោទដែលទាក់ទងជាមួយនឹងយន្តហោះ។

បញ្ហាអាកប្បកិរិយា

សម្រាប់លោកគ្រូអ្នកគ្រូ​ព្យាយាមរៀនយល់ពីសិស្សរបស់អ្នកព្រោះកត្តាទាំងនេះជួយឲ្យអ្នកចៀសវាងនៅបញ្ហាអាកប្បកិរិយា។ព្យាយាមស្វែងរកនូវវិធីដែលជួយឲ្យកូនសិស្សរបស់អ្នកអាចរំងាប់អារម្មណ៍និងកត្តាដែលធ្វើឲ្យគាត់​ឆេះដុំឬក៏ខឹងសម្បា។​សម្រាប់ឪពុកម្តាយ​អ្នកទាំងអស់គ្នាអាចជួយទៅកាន់លោកគ្រូអ្នក

គ្រូដោយជួយផ្តល់នូវព័ត៌មានលម្អិតអំពីកូនរបស់អ្នកទៅកាន់លោកគ្រូអ្នកគ្រូពីព្រោះថាអ្នកគឺជាបុគ្គលដែលសំខាន់បំផុតនៅក្នុងការផ្តល់ជំនួយទាំងនេះ។​